khmer phonetics

​​​​សទ្ទតាវិទ្យាខ្មែរ  (និស្សិតៈ    ចែម  វត្ថុ)

សទ្ទតាព្យញ្ជនៈខ្មែរ

ព្យញ្ជនៈ   គឺជាសូរសំឡេងដែលកើតពីដំណ្តើរខ្យល់តាមបំពង់សំឡេង   លើកលែងតែសូរឬការបញ្ចេញសំឡេងណា  ដែលជាលក្ខណៈរបស់ស្រៈ។

ដើម្បីបញ្ចេញសូរព្យញ្ជនៈខ្មែរ  យើងត្រូវចាប់ដកស្រង់សូរនីមួយៗ  ចេញពីពាក្យខ្មែរ   ដែលមានប្រើប្រាស់សព្វថ្ងៃនេះ។   ដល់បានសូរគ្រប់សព្វហើយ   យើងយកសូរទាំងនោះមកធ្វើការវិគាគ   រួចអោយនិយមន័យនិងធ្វើប្រភេទវិភាគ។  (ប៉ី  ពូ  បី  ប៊ុត  តុ  ទី  ដី  ឌឺ  ចៅ  ជឿ  កី  គូ  ជែ  ភរ  ថា  ធំ  ឆី  ឈើ ខែ  ឃុំ  ម៉ែ  មរ  ណា  នៅ  ញុំ  ញី   ចម្ងាយ  រងា  វ៉ា  វូ   ស  ស៊ូ  ឡ  លា   បារី  រៃ យ៉  យូរ ហា  ហ៊ោ )

២.វិភាគសូរព្យញ្ជនៈខ្មែរ

 

២.១.៤  អំពីសូរ  ក  គ  [k]

[ក]. ជាព្យញ្ជនៈទី១  ក្នុងវគ្គទី១  ជាកណ្ឋជៈ​មានសំឡេងក្នុងឋានបំពង់ក ជាសិថិល  អឃោសៈ ។  សំ.បា មានសូរថា កៈ។(វចនានុក្រមជូន  ណាត ទំ.១​)

លក្ខណៈនៃការបន្លឺសូរនេះ   បបូរមាត់បើកតាមមុំថ្គាមមធ្យម  ។   រនាំងក្រអូមប្រើជាទីបន្លឺ  ហើយអណ្តាតក្រោយជាប្រដាប់បន្លឺ។   ដូចនេះ  [k]  ជាសូររនាំងក្រអូមគល់អណ្តាត។

ការថតចំហៀងប្រហោងមាត់  បានបង្ហាញអោយឃើញថា  អណ្តាតសង្កត់ចុងអណ្តាត  មកលើជើងធ្មេញក្រោម  រួចលើកអណ្តាតមុខត្រង់ទៅរករនាំងក្រអូម  ខ្នងអណ្តាតប៉ះពិតានរឹង។   បើតាមវិធីផ្តិតក្រអូម  សភាពប៉ះពិតានទាំងសងខាង   បង្ហាញអោយឃើញថា  រនាំងក្រអូមនិងកណ្តាប់អណ្តាត ជាទំនប់ឃាំងសន្ទុះខ្យល់ក្នុងបំពង់ច្រមុះ។  ដូចនេះ សូរ [k] ជាសូរខ្យល់ស្ទះរនាំងក្រអូម និងខ្នងអណ្តាត។

តាមសភាពខ្សែរលកសូរនៃពាក្យ  កី  និងពាក្យ ​គោ  សូរ[k]  គ្មានធ្វើចន្លោះខ្សែសំឡេងអោយញ័រទេ។  ដូចនេះ  [k]  ជាសូរថ្លង់។   ក្នុងឋានៈជាខ្យល់ប្រកប  សូរ[k] គ្មានលក្ខណៈឮទេ  គឺជាសូរលេប។ ហើយដោយហេតុតែការបិទខ្សែសំឡេងរហ័សពេក ជាមួយស្រៈខ្លី   សូរនេះមានសភាពដូចជាសូរព្យញ្ជនៈចន្លោះខ្សែសំឡេង  ដែលនឹងត្រូវសិក្សាវិភាគលើពាក្យ ៖  ពិបាក  ដាក់  ទុក  បូក  ។ល។

រួមសេចក្តីមក   សូរ [p],[b],[d],[c],[k]  ត្រូវថានិងបន្លឺដោយគ្មានខ្យល់  ពីព្រោះនៅពេលបន្លឺ  កាលណាយើងយកបាតដៃមកដាក់ពីមុខបបូរមាត់  យើងគ្មានទទួលសន្ទុះខ្យល់មកប៉ះឡើយ។  ម្យ៉ាងទៀត  ដោយហេតុតែសូរទំាងនេះជាសូរខ្យល់ស្ទះ  យើងអោយឈ្មោះថាជា​ ​​​​​​​សូរព្យញ្ជនៈខ្យល់ស្ទះឥតខ្យល់​

F1F2F3 [k] (ដោយចែម  វត្ថុ )

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s